ទោះបីការនាំចេញមានកំណើនក្តី តែឡាវនៅប្រឈមនឹងឱនភាពពាណិជ្ជកម្មដដែល

អន្តរជាតិ

នៅក្នុងខែដំបូងនៃឆ្នាំថ្មី ការនាំចេញទំនិញរបស់ប្រទេសឡាវហាក់មានការកើនឡើងគួរឲ្យកត់សំគាល់ ដ្បិតថាអញ្ចឹងមែន ប្រទេសឡាវក៏នៅតែប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មដល់ទៅចំនួន ១៨៨លានដុល្លារ ត្រឹមតែខែមករា ឆ្នាំ២០២៤ ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Stars ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញផលិតផលសរុបរបស់ប្រទេសឡាវទៅកាន់ទីផ្សារក្រៅប្រទេស បានកើនឡើងដល់ទៅចំនួន ៥៦១លានដុល្លារ ខណៈដែលការនាំចូលវិញក៏បានកើនឡើងដល់ចំនួន ៧៤៩លានដុល្លារផងដែរក្នុងអំឡុងខែដំបូងនៃឆ្នាំ២០២៤។

ក្នុងនោះ ដំឡូងមីជាផលិតផលនាំចេញបានច្រើនជាងគេ ពោលវាមានតម្លៃរហូតដល់ទៅប្រមាណ ៩៤លានដុល្លារ ខណៈផលិតផលនាំចេញសំខាន់ៗផ្សេងៗទៀតរួមមាន រ៉ែមាស ដុំមាស ដែលនីមួយៗមានតម្លៃ ៤៤លានដុល្លារ មិនត្រឹមតែប៉ុណ្ណោះផលិតផលក្រដាសក៏មានតម្លៃប្រមាណ ៣៩លានដុល្លារ រីឯផលិតផលកៅស៊ូមានចំនួន ៩៥លានដុល្លារផងដែរ។

ផ្ទុយមកវិញ ប្រេងម៉ាស៊ូតគឺជាផលិតផលដែលឡាវនាំចូលមកក្នុងប្រទេសច្រើនជាងគេ ពោលមានចំនួន ៩៥លានដុល្លារ ព្រមទាំងមានផលិតផលផ្សេងៗទៀតរួមមាន ឧបករណ៍មេកានិច យានជំនិះ គ្រឿងអគ្គិសនី និងផលិតផលគីមីជាដើម។

សូមជម្រាបបន្ថែមថា បើទោះជាការនាំចេញមានចំនួនច្រើនជាងមុនក៏ដោយ ប្រទេសឡាវក៏នៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដដែល ដ្បិតអីកាលពីខែកុម្ភៈ អតិផរណាបានកើនឡើងដល់ទៅចំនួន២៥,៣៥% ដែលជាការកើនឡើងពីចំនួន២៤,៤៤% នៃខែមករា៕