UN អនុម័តច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI ជាសកលលើកដំបូង

អន្តរជាតិ

មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែមីនា បានប្រកាសអនុម័តច្បាប់គ្រប់គ្រងជាសកលលើកដំបូង សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ហៅកាត់ AI ដែលជំរុញឲ្យប្រទេសទាំងអស់យកចិត្តទុកដាក់អភិវឌ្ឍកម្មវិធីមួយនេះ តែក៏រក្សាការប្រុងប្រយ័ត្នផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ដំណោះស្រាយដែលត្រូវបាន​អនុម័ត​ដោយ UN នេះ គឺដើម្បីរួមគ្នាអភិវឌ្ឍ និងការពារបច្ចេកវិទ្យា AI បន្ទាប់ពីមានក្ដីបារម្ភថា បច្ចេកវិទ្យាដ៏ទំនើបនេះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សទូទាំងសកលលោក ដូចជាអត្រាបាត់បង់ការងារ ការកើនឡើងនៃករណីឆបោក ក៏ដូចជាធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គមជាដើម។

ជាមួយគ្នាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ក៏បាននិយាយទៀតថា៖ ថ្ងៃនេះ សមាជិកទាំង ១៩៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ចេញគោលគំនិតតែមួយគឺ ត្រូវតែគ្រប់គ្រងបច្ចេកវិទ្យា AI មុនពេលវាអាចគ្រប់គ្រងយើងបាន។

សូមជម្រាបដែរថា បច្ចុប្បន្ន AI គឺជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុតមួយ ដែលត្រូវបានយកមកប្រើប្រាស់សឹងតែគ្រប់វិស័យ ហើយក្នុងនោះក៏មានផលប៉ះពាល់ផងដែរ តួយ៉ាងកាលពីខែមុន ក្រុមហ៊ុន Microsoft អះអាងថា ក្រុម Hackers ពីប្រទេសចិន និងរុស្ស៊ី បានប្រើបច្ចេកវិទ្យា AI ដើម្បីពង្រឹងសមត្ថភាពចារកម្មរបស់ប្រទេសទាំង២ ថែមទៀត៕