មេដឹកនាំកំពូលចិន ត្រៀមជួបអ្នកជំនួញគ្រាក់ៗអាមេរិកនាថ្ងៃស្អែក

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងជួបជាមួយធុរកិច្ចជនកំពូលៗអាមេរិកជាច្រើនរូប នៅទីក្រុងប៉េកាំងនាថ្ងៃទី២៧ ខែមីនា ដើម្បីជជែកពីការងារមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំមួយនេះត្រូវបានស្នើឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Chubb លោក Evan Greenberg ស្របពេលបុគ្គលដែលចូលរួមកិច្ចប្រជុំមួយនេះគឺមានដូចជា ប្រធានគណៈកម្មាការទំនាក់ទំនងអាមេរិកចិន លោក Stephen Orlins និងប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន លោក Craig Allen។

គួសរំលឹកបន្តិចថា កិច្ចប្រជុំនេះនឹងក្លាយជាជំនួបទី២ រវាងមេដឹកនាំកំពូលចិន និងធុរកិច្ចជនគ្រាក់ៗអាមេរិក ពោលកាលពីខែវិច្ឆិកាឆ្នាំមុន លោក ស៊ី ជិនពីង បានប្រាប់ទៅកាន់​ក្រុមធុរកិច្ចជនអាមេរិក នៅទីក្រុង San Francisco ថា ចិនបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអ្នកជំនួញអាមេរិករួចស្រេចហើយ៕