ទីក្រុងម៉ុមបៃ ក្លាយជាជម្រកមហាសេដ្ឋីច្រើនជាងគេបំផុតនៅអាស៊ី

អន្តរជាតិ

របាយការណ៍ពីគេហទំព័រ Hurun បានបង្ហាញថា ទីក្រុងម៉ុមបៃ នៃប្រទេសឥណ្ឌាបានក្លាយជាទីក្រុង ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតប្រចាំទ្វីបអាស៊ី ពោលគឺមានមហាសេដ្ឋីកំពុងរស់នៅចំនួន ៩២រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា វាក៏ជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោកទី៣ ផងដែរ បន្ទាប់ពីទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក។

គួររំលឹកបន្តិចថា នេះគឺជាលើកទីមួយហើយ ដែលទីក្រុងប៉េកាំង របូតតំណែងជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតក្នុងទ្វីបអាស៊ី ខណៈតួលេខមហាសេដ្ឋី​រស់នៅទីក្រុងប៉េកាំងមាន ៩១នាក់ ស្របពេលនៅទីក្រុងម៉ុមបៃមាន ៩២នាក់។

ដោយឡែក បើនិយាយពីប្រទេសដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុត សម្រាប់ឆ្នាំ២០២៤នេះ គឺប្រទេសចិន នៅតែស្ថិតលើកំពូលតារាង ដោយមានមហាសេដ្ឋីរស់នៅដល់ទៅ ៨១៤នាក់ តាមពីក្រោយដោយសហរដ្ឋអាមេរិកមាន ៨០០នាក់ និងប្រទេសឥណ្ឌាមាន ២៧១នាក់៕