អតីតមហាសេដ្ឋីវ័យក្មេងមួយរូប ប្រឈមមុខនឹងការជាប់ពន្ធនាគាររាប់សិបឆ្នាំ

អន្តរជាតិ

អតីតមហាសេដ្ឋីគ្រីបតូ លោក Sam Bankman-Fried កំពុងប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេលរាប់សិបឆ្នាំ ពីបទឆបោកធំបំផុតមួយនៅសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្នគឺកំពុងរង់ចាំការសម្រេចពីតុលាការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា អតីម្ចាស់ក្រុមហ៊ុន FTX ត្រូវបានចោទប្រកាន់ពីបទឆបោក កាលពីខែវិច្ឆិកាឆ្នាំមុន ហើយនាថ្ងៃទី២៨ ខែមីនានេះ គឺកំពុងស្ថិតនៅតុលាការរង់ចាំការកាត់ទោស។

ក្នុងនោះ ព្រះរាជអាជ្ញាបានដាក់សំណើឲ្យមានការកាត់ទោស អតីតមហាសេដ្ឋីវ័យក្មេងម្នាក់នេះ ជាប់ពន្ធនាគារចន្លោះពី ៤០ ទៅ ៥០ឆ្នាំ ក៏ប៉ុន្តែមេធាវីការពារក្ដីរបស់លោក បានទាមទារឲ្យមាន​ការកាត់ទោសត្រឹម ៦ឆ្នាំកន្លះប៉ុណ្ណោះ។

រំលឹកបន្តិចថា តុលាការបានរកឃើញថា លោក Sam បានយកលុយវិនិយោគនៅក្នុងក្រុមហ៊ុន FTX ដែលជាវេទិកាជួញដូរកាក់គ្រីបតូដ៏ធំមួយ មកប្រើប្រាស់ទិញសម្ភារៈនិយមផ្ទាល់ខ្លួន និងទិញអចលនទ្រព្យធំៗមួយចំនួន រហូតគ្មានលទ្ធភាពបង្វិលប្រាក់ចូលក្រុមហ៊ុនវិញទាន់ពេល និងបានបណ្ដាលឲ្យក្រុមហ៊ុនមួយនេះក្ស័យធន ក៏ដូចជាវិនិយោគិន និងអតិថិជនរាប់ពាន់នាក់ ទទួលការខាតបង់ទឹកប្រាក់ជាច្រើន៕