ក្នុងខែមីនា អ៊ុយក្រែន​ទទួល​បាន​ថវិកា ៩ពាន់​លាន​ដុល្លារ​ពីម្ចាស់ជំនួយធំៗ

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានបង្ហាញថា នៅក្នុងខែមីនា ទីក្រុងគៀវបានទទួលហិរញ្ញប្បទានពីបរទេសសរុបប្រហែល ៩ពាន់លានដុល្លារស្របពេលដែលម្ចាស់ជំនួយទាំងនោះរួមមាន សហភាពអឺរ៉ុប កាណាដា ជប៉ុន មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងចក្រភពអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅដើមខែមីនា ​ប្រទេសអ៊ុយក្រែនធ្លាប់ទទួលបានជំនួយជាលើកដំបូងចំនួន ៤,៩ពាន់លានដុល្លារក្រោមកម្មវិធីហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប។ ក្នុងនោះនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស ស្ម៊ីហាល់ (Denys Shmyhal) ធ្លាប់បានសរសេរនៅលើបណ្តាញសង្គម X ថា៖ ជំនួយចំនួន ៩៨៤លានដុល្លារគឺបានមកពីប្រទេសជប៉ុន ហើយជំនួយ ៥១៦លានដុល្លារឯទៀតបានមកពីចក្រភពអង់គ្លេស។

មិនត្រឹមតែប៉ុណ្ណោះ កាលពីចុងខែមីនា អ៊ុយក្រែនក៏ទទួលបានជំនួយមូលនិធិចំនួន ១,៥ពាន់លានដុល្លារបន្ថែមទៀតផងដែរ ក្រោមកម្មវិធីរបស់ធនាគារពិភពលោក ដើម្បីទុកចំណាយលើបញ្ហាសង្គមផ្សេងៗ។

គួរជម្រាបថា ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុបន្ន អ៊ុយក្រែនបានទទួលជំនួយពីបរទេសរហូតដល់ទៅចំនួន ៨៣,៨ពាន់លានដុល្លាររួចមកហើយ៕