វិទ្យាស្ថាន Hurun Research Institute បានបញ្ចេញរបាយការណ៍ទាក់ទងនឹងមហាសេដ្ឋីពិភពលោក ប្រចាំឆ្នាំ២០២៤ ហើយក្នុងនោះក៏មានទិន្នន័យបង្ហាញថា ប្រទេសថៃបានជាប់នៅលេខរៀងទី ១២ ជាប្រទេសមានចំនួនមហាសេដ្ឋីរស់នៅច្រើនបំផុតផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TheThaiger។
ប្រភពដដែលនោះក៏បានបញ្ជាក់ទៀតថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ប្រទេសថៃមានមហាសេដ្ឋីរស់នៅប្រមាណ ៤៩នាក់ ដោយមានមហាសេដ្ឋីចំណូលថ្មីចំនួន ៣នាក់។
ចំណែកឯប្រទេសដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតគឺប្រទេសចិន មានមហាសេដ្ឋី ៨១៤នាក់ អាមេរិកមាន ៨០០នាក់ ឥណ្ឌាមាន ២៧១នាក់ ចក្រភពអង់គ្លេសមាន ១៤៦នាក់ អាល្លឺម៉ង់មាន ១៤០នាក់ ស្វីសមាន ១០៦នាក់ រុស្ស៊ីមាន ៧៦នាក់ អ៊ីតាលីមាន ៦៩នាក់ បារាំងមាន ៦៨នាក់ និងប្រេស៊ីលមាន ៦៤នាក់។
សូមជម្រាបបន្ថែមថា នៅឆ្នាំ២០២៤នេះ មានមហាសេដ្ឋីចំណូលថ្មីប្រមាណ ១៦៧នាក់ ពោលចំនួនមហាសេដ្ឋីពិភពលោកកើនឡើងដល់ ៣ ២៧៩នាក់ ខណៈជាងពាក់កណ្ដាលនៃចំនួនមហាសេដ្ឋីថ្មីនោះ គឺរកចំណូលបានក្រាស់ក្រែលពីបច្ចេកវិទ្យាបញ្ហាសិប្បនិមិត្ត AI៕