ក្រុមហ៊ុន Volvo បានប្រកាសពីកំណើនលក់រថយន្តច្រើនបំផុតកាលពីខែមីនា ដែលកើនឡើងរហូតដល់ ២៥% បើធៀបនឹងឆ្នាំមុន ពោលគឺមានរហូតដល់ ៧៨ ៩៧០គ្រឿង ដែលជាកំណត់ត្រាលក់រថយន្តបានច្រើនបំផុត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រៅពីនោះ ក្រុមហ៊ុនដែលមានចំណែកគ្រប់គ្រងធំដោយក្រុមហ៊ុនចិន Geely Holdings ក៏បានបន្ថែមថា រថយន្តអគ្គិសនីគឺទទួលបានការគាំទ្រខ្លាំង ដោយមានកំណើនលក់រហូតដល់ ៤៣% ថែមទៀត។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុនរថយន្ត Volvo គឺមានប្រភពចំណូលដ៏ធំនៅលើទីផ្សារអឺរ៉ុប ដោយមានកំណើនទីផ្សាររហូតដល់ ៣៣% ស្របពេលការលក់រថយន្តអគ្គិសនីនៅទីនោះ ក៏កើនឡើងរហូតដល់ ៦៦% បើធៀបនឹងឆ្នាំទៅផងដែរ។
គួសរំលឹកបន្តិចថា ក្រុមហ៊ុន Volvo Car គឺជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃថ្លៃបំផុតលើលោកទី២៩ ជាមួយតម្លៃមូលធនទីផ្សារប្រហែល ១១,៣៧ពាន់លានដុល្លារ៕