ឡាវ-ថៃ ឈានដល់ការបើកដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន តាមរយ: QR Code​

អន្តរជាតិ

ប្រទេសឡាវ និងថៃ បានបើកដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់សាច់ប្រាក់ឆ្លងដែន តាមរយ: QR Code កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ ក្នុងគោលបំណងលើកកម្ពស់បន្ថែមដល់ការច្នៃប្រឌិត និងការទទួលបាននូវសេវាហិរញ្ញវត្ថុ សម្រាប់ប្រើជាប្រយោជន៍ដល់ប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ ទេសាភិបាលធនាគារកណ្តាលឡាវ លោក Bounleua Sinxayvoravong បានមានប្រសាសន៍ថា ការអនុវត្តការទូទាត់តាម QR ឆ្លងប្រទេស គឺជាជំហានដ៏សំខាន់បំផុតមួយ នៅក្នុងការអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុឡាវ ដោយសារតែថៃជាដៃគូពាណិជ្ជកម្មលំដាប់លេខ១ របស់ប្រទេសខ្លួន។

ជុំវិញការដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់សាច់ប្រាក់នេះ មិនត្រឹមតែជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុឆ្លងប្រទេស ជាពិសេសសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអ្នកប្រើប្រាស់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃទាបប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានជួយដល់ពលករដែលកំពុងធ្វើការនៅក្នុងប្រទេសទាំងពីរ ដើម្បីងាយស្រួលផ្ទេរប្រាក់ត្រឡប់ទៅផ្ទះវិញផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពីប្រទេសថៃ កាលពីពេលកន្លងទៅនេះ ឡាវក៏មានកិច្ចសហប្រតិបត្តិការទូទាត់សាច់ប្រាក់តាមរយ:ប្រព័ន្ធ QR កូដ ឆ្លងដែនជាមួយនឹងប្រទេសកម្ពុជា ផងដែរ៕