ប្រាក់ចំណូលរដ្ឋវៀតណាម មានការថយចុះជាង ៤% នៅត្រីមាសទីមួយ

អន្តរជាតិ

ប្រាក់ចំណូល​រដ្ឋវៀតណាមនាត្រីមាសទីមួយឆ្នាំនេះ គឺមានការថយចុះប្រហែល ៤,២% បើធៀបនឹងឆ្នាំមុន ដោយទទួលបានត្រឹម ៨៨,៣៥ទ្រីលានដុង ឬប្រមាណ ៣,៥ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញក្នុងរយៈពេល ៣ខែដំបូង គឺមានកំណើន ១៧% ទទួលបានទឹកប្រាក់ ៩៣ពាន់លានដុល្លារ ក៏ប៉ុន្តែការនាំចូលវិញកើនឡើងដល់ទៅ ១៤% ក្នុងទំហំទឹកប្រាក់ជិត ៨៥ពាន់លានដុល្លារឯណោះ។

ជាមួយគ្នា ការថយចុះនៃប្រាក់ចំណូលរដ្ឋនេះ ក៏បណ្ដាលមកពីមានករណីឆបោក ការធ្វើពាណិជ្ជកម្មក្លែងបន្លំ និងការជួញដូរគ្រឿងញៀននានា បានធ្វើឲ្យរដ្ឋាភិបាលខាតបង់​ផលចំណេញជាច្រើនក្នុងរយៈពេល ៣ខែនេះ។

ជម្រាបជូនបន្ថែមថា រយៈពេលមួយត្រីមាសដំបូង វៀតណាមមានរឿងឈឺក្បាលជាច្រើន ដោយត្រូវដោះស្រាយបញ្ហាឧក្រិដ្ឋកម្មរហូតដល់ ៣ ៤៨៣ករណី ហើយបើសរុបជាទឹកប្រាក់គឺរហូតដល់ទៅ ៥,៨១ទ្រីលានដុងឯណោះ៕