ក្រុមហ៊ុន Apple បញ្ឈប់បុគ្គលិកជាង ៦០០ នាក់ ក្រោយគម្រោងផលិតរថយន្តត្រូវបិទចោល

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អាមេរិក Apple បានប្រកាសបញ្ឈប់បុគ្គលោកចំនួន ៦១៤ នាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណ:នេះជាការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំមួយរបស់ក្រុមហ៊ុន ចាប់តាំងពីមានជំងឺរាតត្បាតមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះត្រូវបានធ្វើឡើង នៅត្រឹមប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន​ Apple បាន​លុប​ចោល​គម្រោង​ដ៏​យូរ​អង្វែង​មួយរបស់ខ្លួន ​ក្នុង​ការ​បង្កើត​រថយន្ត​អគ្គិសនីនៅក្នុងក្រុមឈ្មោះ​ថា Special Projects Group។

យោងតាមឯកសារដែលក្រុមហ៊ុន Apple ដែលបានជូនទៅកាន់នាយកដ្ឋានអភិវឌ្ឍការងារដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញឲ្យដឹងថា បុគ្គលិក ដែលរងផលប៉ះពាល់ពីផែនការកាត់បន្ថយនេះ គឺស្ថិតនៅរោងចក្រចំនួនប្រាំបីផ្សេងគ្នា។

ជម្រាបជូនផងដែរថា កម្មករត្រូវបានជូនដំណឹងជាផ្លូវការអំពីការកាត់បន្ថយ កាលពីថ្ងៃទី២៨ ខែមីនា ខណ:មុខតំណែងដែលត្រូវបានដកចេញនេះរួមមានផ្នែកវិស្វកម្ម អ្នកគ្រប់គ្រងហាង៕