ធនាគារកណ្តាលរបស់ប្រទេសចិន នឹងបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចីចំនួន ៥០០ពាន់លានយន់ (៧០ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសខ្លួន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសាថា កម្មវិធីនេះនឹងផ្តល់ប្រាក់កម្ចីតាមរយៈធនាគារចំនួន ២១ស្ថាប័នទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូច និងមធ្យមនៅក្នុងអត្រាការប្រាក់១,៧៥% ។
គួរជម្រាបបន្ថែមថា ការបង្កើតគោលនយោបាយនេះឡើង គឺមានគោលបំណងក្នុងការជួយជំរុញសាច់ប្រាក់ឲ្យមានភាពងាយស្រួល និងបង្កើនទំនុកចិត្តជាងមុន ចំពេលមហាសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ កំពុងជួបវិបត្តិអចលនទ្រព្យ និងបញ្ហាជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត៕