ត្រឹមតែ ២០ថ្ងៃប៉ុណ្ណោះ  Toyota លក់រថយន្តបានខ្ទង់ចំនួន ៨ ៥០០គ្រឿងនៅប្រទេសថៃ

អន្តរជាតិ

នៅក្នុងព្រិត្តិការណ៍ពិព័រណ៍រថយន្តអន្តរជាតិបាងកកនាប្រទេសថៃ គេឃើញការបញ្ជាទិញយានយន្តមានការកើនឡើងដល់ទៅ២៧,៥% ខណៈក្នុងនោះក្រុមហ៊ុន Toyota លក់រថយន្តបានប្រមាណ ៨ ៥០០គ្រឿងដាច់ច្រើនជាងបណ្តាក្រុមហ៊ុនរថយន្តដ៏ទៃផ្សេងទៀត។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រិត្តិការណ៍ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៧ ខែមីនាដល់ថ្ងៃទី៧ ខែមេសា ការបញ្ជាទិញរថយន្តមានជាង ៥៣ ០០០គ្រឿងចំណែកឯម៉ូតូវិញក៏មានការបញ្ជាទិញប្រមាណ ៥ ១០០គ្រឿងផងដែរ។

ក្នុងនោះក្រុមហ៊ុនជប៉ុន Toyota ទទួលបានការបញ្ជាទិញរថយន្តចំនួន ៨ ៥៤០គ្រឿង តាមពីក្រោយដោយរថយន្តអគ្គិសនីចិន BYD ដែលមានការបញ្ជាទិញប្រមាណ ៥ ៣៤៥គ្រឿង។

លើសពីនោះ ក្រុមហ៊ុន BYD របស់ចិនមួយនេះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណៈជន ដែលវាអាចថាជាបញ្ហាប្រឈមមួយផងដែរ ចំពោះក្រុមហ៊ុនយក្សជប៉ុន Toyota ដែលបានគ្រប់គ្រងទីផ្សាររថយន្តរបស់ប្រទេសថៃជាយូរណាស់មកហើយ។

សូមជម្រាបដែរថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD កំពុងមានគម្រោងលើការវិនិយោគជាង ១,៤៤ពាន់លានដុល្លារទៅក្នុងរោងចក្រផលិតរថយន្តនៅប្រទេសថៃ ស្របពេលដែលប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនផលិតកម្មរថយន្តអគ្គិសនីប្រចាំឆ្នាំរបស់ខ្លួនឲ្យបានដល់ចំនួនប្រហែល៣០% នៅឆ្នាំ២០៣០ ៕