ថៃ ប្រកាសចេញវិធានការមួយចំនួនក្នុងវិស័យអចលនទ្រព្យ ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ

អន្តរជាតិ

យោងតាមក្រសួងហិរញ្ញវត្ថុ បាននិយាយថា​ រដ្ឋាភិបាលថៃនឹងប្រកាសចេញវិធានការថ្មីៗមួយចំនួននៅក្នុងវិស័យអចលនទ្រព្យ ខណ:ពេលដែលប្រទេសរបស់ខ្លួន កំពុងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Krisada Chinavicharana និង Julapun Amornvivat នឹងសង្ខេបអំពីវិធានការថ្មីនេះ ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈវិស័យអចលនទ្រព្យ នៅថ្ងៃអង្គារនេះ។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ ក៏បានរាយការណ៍ទៀតថា ក្រសួងហិរញ្ញវត្ថុ នឹងស្នើទៅគណៈរដ្ឋមន្ត្រីអំពីវិធានការអចលនទ្រព្យថ្មីៗ រួមទាំងការកាត់បន្ថយថ្លៃប្រតិបត្តិការសម្រាប់ការទិញផ្ទះដែលមានតម្លៃរហូតដល់ ៧លានបាត (១៩០ ៨៩១ដុល្លារ) ខណ:ពេលដែលតម្លៃផ្ទេរកម្មសិទ្ធិក៏នឹងត្រូវបានកាត់បន្ថយពី ២% មកនៅត្រឹម ០,០១% ផងដែរ។

ជុំវិញវិធានការថ្មីនេះ នឹងមានការកាត់បន្ថយពន្ធសម្រាប់អ្នកដែលចង់សាងសង់ផ្ទះរបស់ពួកគេ ក៏ដូចជាការផ្តល់ប្រាក់កម្ចីសម្រាប់ការទិញផ្ទះចំពោះអ្នកដែលមានប្រាក់ចំណូលទាបថែមទៀតផង។

ជាមួយគ្នានេះ ក្រសួងក៏នឹងស្នើច្បាប់ដែលបានកែសម្រួលទាក់ទងនឹងកម្មសិទ្ធិរបស់ជនបរទេសចំពោះការកាន់កាប់លំនៅដ្ឋាន រួមទាំងការបន្តរយៈពេលក្នុងការជួលរហូតដល់ ៩៩ឆ្នាំ ក៏ដូចជាអនុញ្ញាតឲ្យជនបរទេសអាចធ្វើការទិញលំនៅឋានមួយចំនួនផងដែរ៕