ត្រីមាសទីមួយ ចិនលក់រថយន្តអគ្គិសនីបានចំនួនជាងមួយលានគ្រឿង

អន្តរជាតិ

សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញទិន្នន័យថា ចាប់ពីខែមករា ដល់ខែមីនា ពោលនៅត្រីមាសទីមួយឆ្នាំ២០២៤ រថយន្តអគ្គិសនីចិនត្រូវបានលក់អស់សរុបចំនួន ១,០៣លានគ្រឿងកើនឡើង១៤,៧% ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយគិតត្រឹមតែខែមីនាមួយប៉ុណ្ណោះ ទាំងប្រភេទរថយន្តអគ្គិសនីគ្រប់ម៉ូឌែល ក៏ដូចជាប្រភេទរថយន្ត Plug-in hybrids ត្រូវបានលក់ចេញរហូតដល់ទៅ៤១,៥% ឬស្មើនឹងចំនួន ១,៧១លានគ្រឿង ។

ក្នុងខែមីនាដដែលនោះ ការនាំចេញរថយន្តសរុបរបស់ប្រទេសចិនបានកើនឡើង៣៩% ដល់ចំនួនជាង ៤០៦ ០០០គ្រឿងកើនឡើង១៨% បើធៀបទៅនឹងខែកុម្ភៈ ស្របពេលក្រុមហ៊ុន Tesla ក៏បានធ្វើការនាំចេញរថយន្ត ដែលផលិតនៅប្រទេសចិនបានចំនួនជាង ២៦ ៦០០គ្រឿងផងដែរ។

គួរជម្រាបដែរថា ការកើនឡើងដូច្នេះក៏អាចដោយសារតែអជ្ញាធរបានសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឲ្យជួយទិញរថយន្ត ក្នុងគោលបំណងស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ជាមួយនឹងការកែសម្រួលប្រាក់កម្ចី រួមទាំងលុបចោលការបង់ការប្រាក់ទាបបំផុត ដែលកំណត់ដោយរដ្ឋាភិបាលសម្រាប់ការទិញរថយន្តថ្មីជាដើម៕