Apple ដណ្ដើមបានចំណែកទីផ្សារជាង ១០% នៅក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា Apple Inc បានផលិតនូវទូរស័ព្ទ iPhone ដែលមានតម្លៃសរុបរហូតដល់ទៅ ១៤ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ដែលវាស្មើ ១៤% នៃទីផ្សារទូរស័ព្ទឆ្លាតវៃនៅប្រទេសមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ឥណ្ឌាគឺជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន Apple បន្ទាប់ពីចិន ហើយបច្ចុប្បន្ននេះក្រុមហ៊ុនខ្នាតយក្សអាមេរិក ក៏កំពុងសម្លឹងរកមើលឱកាស ក្នុងការពឹងផ្អែកលើកម្លាំងពលកម្មចិន សម្រាប់ផលិតកម្មរបស់ខ្លួនផងដែរ។

ជម្រាបបន្ថែមថា ក្នុងចំណោមទូរស័ព្ទ iPhone តម្លៃប្រហែល ១៤ពាន់លានដុល្លារនៅប្រទេស​ឥណ្ឌា គឺមាន ៦៧% តំឡើងដោយក្រុមហ៊ុន Foxconn ១៧% ពីក្រុមហ៊ុន Pegatron Corp និងក្រុមហ៊ុន Wistron Corp ជាអ្នករ៉ាប់រងចំណែកសេសសល់៕