នាយកប្រតិបត្តិក្រុមហ៊ុន Open AI ឡើងងារជាមហាសេដ្ឋីត្រឹមវ័យ ៣៨ឆ្នាំ

អន្តរជាតិ

យោងទៅតាមទស្សនាវដ្តីនិយាយពីអ្នកមាន Forbes បានឲ្យដឹងថា លោក Sam Altman ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Open AI បានប្រែក្លាយខ្លួនឡើងងារជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារក្នុងវ័យ ៣៨ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មានជាច្រើនបានចុះផ្សាយថា ប្រភពទ្រព្យសម្បត្តិរបស់លោក Altman ភាគច្រើនបានមកពីការវិនិយោគនៅក្នុងក្រុមហ៊ុន Reddit និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Stripe ដែលជាក្រុមហ៊ុនមួយត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៦៥ពាន់លានដុល្លារ។ មួយវិញទៀត កាលពីពេលថ្មីៗមហាសេដ្ឋីទើបមានប្រាក់ពាន់លានដុល្លាររូបនេះ ក៏បានធ្វើការបណ្តាក់ទុននៅក្នុងក្រុមហ៊ុនថាមពល Helion និងក្រុមហ៊ុនជីវបច្ចេកវិទ្យា Retro Biosciences ផងដែរ។

គួរបញ្ជាក់ថាលោក Sam Altman គឺជាជនជាតិអាមេរិក រីឯទ្រព្យសម្បត្តិរបស់លោកនាពេលបច្ចុប្បន្នមានខ្ទង់ប្រមាណ ១ពាន់លានដុល្លារឈរនៅចំណាត់ថ្នាក់២៧៤៥ នៃបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់ពិភពលោករបស់ទស្សនាវដ្តី Forbes ៕