មកស្គាល់បុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុត រកស៊ីលើអាជីវកម្មជីករ៉ែ និង​លោហធាតុ​

អន្តរជាតិ

លោហធាតុ និងការជីកយករ៉ែ អាចជាអាជីវកម្មមួយ ដែលអាចផ្តល់ផលចំណេញបានយ៉ាងច្រើនសម្រាប់បុគ្គលដែលជាម្ចាស់ក្រុមហ៊ុនធំៗ នៅជុំវិញពិភពលោក ប៉ុន្តែភាពជោគជ័យទាំងនេះ ក៏អាស្រ័យទៅលើភាពប៉ិនប្រសប់ ក្នុងការគ្រប់គ្រងអាជីវកម្ម និងតម្លៃនៃទំនិញទាំងនោះ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វីត្បិតតែអ្នកមានទ្រព្យសម្បត្តិជាច្រើននៅលើពិភពលោក ដែលភាគច្រើនកើតចេញពីអាជីវកម្មកំពូលៗដូចជាបច្ចេកវិទ្យា ម្ចាស់ប្រេនល្បីៗ និងធនាគារក៏ដោយ ប៉ុន្តែក៏មានមហាសេដ្ឋីគ្រាក់ៗមួយចំនួន កំពុងរកស៊ីទៅក្នុងឧស្សាហកម្ម​លោហៈ​ និងរ៉ែ ផងដែរ។

ខាងក្រោមនេះ គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង១០ រូប នៅក្នុងឧស្សហកម្មលោហ: និងរ៉ែ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ៖

១.លោកស្រី Savitri Jindal ប្រធានក្រុមហ៊ុន O.P. Jindal Groupមានទ្រព្យសម្បត្តិសរុប ៣៥,៨ពាន់លានដុល្លារ

២.លោក German Larrea Mota Velasco នាយកប្រតិបត្តិក្រុមហ៊ុន Grupo Mexicoមានទ្រព្យសម្បត្តិ ៣៤,៤ពាន់លានដុល្លារ

៣.លោកស្រី Gina Rinehart ប្រធានក្រុមហ៊ុន Hancock Prospectingមានទ្រព្យសម្បត្តិសរុប ៣០,៥ពាន់លានដុល្លារ

៤.លោកស្រី Iris Fontbona ប្រធានក្រុមហ៊ុន Antofagasta plcមានទ្រព្យសម្បត្តិសរុប ២៩,៤ពាន់លានដុល្លារ

៥.លោក Vladimir Lisin ប្រធានក្រុមហ៊ុន Novolipetsk Steelមានទ្រព្យសម្បត្តិសរុប ២៦,៦ពាន់លានដុល្លារ

៦.លោក Alexey Mordashov ប្រធានក្រុមហ៊ុន Severstalមានទ្រព្យសម្បត្តិសរុប ២៥,៥ពាន់លានដុល្លារ

៧.លោក Vladimir Potanin ប្រធានក្រុមហ៊ុន Interrosមានទ្រព្យសម្បត្តិសរុប ២៣,៧ពាន់លានដុល្លារ

៨.លោក Andrey Melnichenko ស្ថាបនិកក្រុមហ៊ុន EuroChem Group មានទ្រព្យសម្បត្តិសរុប ២០,៣ពាន់លានដុល្លារ

៩.លោក Andrew Forrest អតីតនាយកប្រតិបត្តិក្រុមហ៊ុន Fortescue Metals Groupមានទ្រព្យសម្បត្តិសរុប ១៨,៥ពាន់លានដុល្លារ

១០.លោក Lakshmi Mittal ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន ArcelorMittalមានទ្រព្យសម្បត្តិសរុប ១៧,១ពាន់លានដុល្លារ៕