ក្រុមហ៊ុន Volkswagen ត្រៀមប្រាក់ជិត ៣ពាន់លានដុល្លារវិនិយោគនៅចិន

អន្តរជាតិ

ក្រុ​មហ៊ុន Volkswagen គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២,៥ពាន់លានអឺរ៉ូ (២,៦៨ពាន់លានដុល្លារ) ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​ផលិតកម្ម និង​ការ​បង្កើត​ថ្មី​របស់​ខ្លួន​ក្នុង​ខេត្ត Anhui ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Reuters បានចុះផ្សាយថា គម្រោងវិនិយោគបន្ថែមនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីផលិតរថយន្តចំនួនពីរម៉ូឌែល ក្រោមស្លាកយីហោក្រុមហ៊ុន Volkswagen ដោយបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុនចិន XPENG ដែលជាដៃគូសហការរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ដើមឡើយ Volkswagen ជាក្រុមហ៊ុនដែលលក់រថយន្តដាច់បំផុតនៅក្នុងប្រទេសចិន ខណៈបច្ចុបន្នតំណែងនេះត្រូវបានក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក BYD ដណ្តើមតំណែងបានបាត់ទៅហើយ។ យ៉ាងណាកាលពីចុងឆ្នាំ២០២២ ក្រុមហ៊ុនរបស់អាល្លឺម៉ង់មួយនេះ បានប្រកាសអំពីម៉ូឌែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ត្រៀមវាយលុកដណ្តើមទីផ្សារមកវិញ៕