ណែនាំវិស័យអាជីវកម្ម ១០ប្រភេទ ប្រមូលផ្ដុំដោយមហាសេដ្ឋីច្រើនដាច់គេ

អន្តរជាតិ

គិត​ត្រឹមឆ្នាំ ២០២៤ ចំនួនមហាសេដ្ឋីទូទាំងពិភពលោកមានប្រមាណ ២ ៧៨១នាក់ និងមានទំហំ​ទ្រព្យសម្បត្តិសរុបប្រមាណ ១៤,២ទ្រីលានដុល្លារ ខណៈចំនួននេះកើនច្រើនជាងកាលពីឆ្នាំ ២០២៣ ប្រមាណ ២ទ្រីលានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមមហាសេដ្ឋីជាង ២ ៧៨១នាក់នោះ គេសង្កេតឃើញថា មហាសេដ្ឋីភាគច្រើនសុទ្ធតែ​មានអាជីវកម្ម​លើ​វិស័យមួយចំនួន​ដូចៗគ្នា តួយ៉ាង Jeff Bezos, Elon Musk និង Bill Gates ជាដើម សុទ្ធតែជាស្ដេចត្រាញ់​លើវិស័យ​បច្ចេកវិទ្យា។

ខាងក្រោម​នេះគឺជា​បញ្ជីឈ្មោះ​វិស័យអាជីវកម្ម ១០ប្រភេទ ដែលប្រមូលផ្ដុំ​ដោយ​មហាសេដ្ឋី​ច្រើន​ដាច់គេលើលោក ផ្អែកតាមរបាយការណ៍ផ្សាយដោយសារព័ត៌មាន Yahoo៖

១/វិស័យសេវាកម្មហិរញ្ញវត្ថុ មានមហាសេដ្ឋីប្រមាណ ១៤% ខណៈអ្នកមានដាច់គេគឺ Warren Buffett មានទ្រព្យសម្បត្តិ ១៣៥ពាន់លានដុល្លារ

២/វិស័យផលិតផលឧស្សាហកម្ម មានមហាសេដ្ឋី ១២% ខណៈអ្នកមានដាច់គេគឺ Reinhold Wuerth មានទ្រព្យសម្បត្តិ ៣៦,៧ពាន់លានដុល្លារ

៣/វិស័យបច្ចេកវិទ្យា មានមហាសេដ្ឋីប្រមាណ ១២% ខណៈអ្នកមានដាច់គេគឺ Elon Musk មានទ្រព្យសម្បត្តិ ២០៣ពាន់លានដុល្លារ

៤/វិស័យលក់រាយ និងសម្លៀកបំពាក់ មានមហាសេដ្ឋីប្រមាណ ៩% ខណៈអ្នកមានដាច់គេគឺ Bernard Arnault មានទ្រព្យសម្បត្តិ ២១៧ពាន់លានដុល្លារ

៥/វិស័យម្ហូបអាហារ និងភេសជ្ជៈ មានមហាសេដ្ឋីប្រមាណ ៨% ខណៈអ្នកមានដាច់គេគឺ Zhong Shanshanមានទ្រព្យសម្បត្តិ ៦៥ពាន់លានដុល្លារ

៦/វិស័យសុខាភិបាល មានមហាសេដ្ឋីប្រមាណ ៨% ខណៈអ្នកមានដាច់គេគឺ Dilip Shanghvi មានទ្រព្យសម្បត្តិ ២៧ពាន់លានដុល្លារ

៧/វិស័យអចលនទ្រព្យ មានមហាសេដ្ឋីប្រមាណ ៧% ខណៈអ្នកមានដាច់គេគឺ Lee Shau Kee មានទ្រព្យសម្បត្តិ ២៨ពាន់លានដុល្លារ

៨/វិស័យចម្រុះ មានមហាសេដ្ឋីប្រមាណ ៧% ខណៈអ្នកមានដាច់គេគឺ Mukesh Ambani មានទ្រព្យសម្បត្តិ ១១៧ពាន់លានដុល្លារ

៩/វិស័យថាមពល មានមហាសេដ្ឋីប្រមាណ ៤% ខណៈអ្នកមានដាច់គេគឺ Vagit Alekperov មានទ្រព្យសម្បត្តិ ២៨,៦ពាន់លានដុល្លារ

១០/វិស័យកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយ មានមហាសេដ្ឋី ៣% ខណៈអ្នកមានដាច់គេគឺ David Thomson មានទ្រព្យសម្បត្តិ ៦៦,៧ពាន់លានដុល្លារ៕