មេធំក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បានពន្យារពេលដំណើរទស្សនកិច្ចរបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ដែលលោកត្រូវណាត់ជួបជាមួយនាយករដ្ឋមន្ត្រី Narendra Modi។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញមូលហេតុនៃការពន្យារពេលដំណើរទស្សនកិច្ចមួយនេះ ក្រុមហ៊ុន Tesla មិនទាន់បញ្ជាក់ប្រាប់ច្បាស់នៅឡើយទេ ស្របពេលសារព័ត៌មាន Reuters ក៏មិនអាចសុំការបំភ្លឺ ពីការិយាល័យលោក Modi ផងដែរ។
គួររំលឹកបន្តិចថា Elon Musk ធ្លាប់ប្រកាសពីគម្រោងការណ៍វិនិយោគនៅទីក្រុងញូវដេលី ប្រមាណ ២ ទៅ ៣ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្ត Tesla នៅប្រទេសឥណ្ឌា ក្រោយរដ្ឋាភិបាលប្រកាសបន្ធូរបន្ថយពន្ធលើការនាំចូលរថយន្ត បើសិនជាក្រុមហ៊ុនបណ្ដាក់ទុននៅក្នុងប្រទេសឥណ្ឌា៕