អ្នកយុទ្ធសាស្ត្រស្រាវជ្រាវសកលរបស់ UBS បាននិយាយកាលពីថ្ងៃទី២២ ខែមេសាថា សន្ទុះកំណើនប្រាក់ចំណេញនៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំង៦ នឹងមានការធ្លាក់ចុះនារយៈពេលត្រឹមពីរទៅបីត្រីមាសបន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
កំណើនប្រាក់ចំណូលក្នុងមួយហ៊ុននៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលំដាប់ពិភពលោកទាំង៦ រួមមានក្រុមហ៊ុន Apple, Amazon, Alphabet, Meta, Microsoft ព្រមទាំង Nvidia ផងដែរនោះ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពីចំនួន៤២,២% ក្នុងមួយហ៊ុននៅត្រីមាសទីមួយឆ្នាំ២០២៤ មកនៅត្រឹមតែចំនួន១៥,៥% ក្នុងមួយហ៊ុននាត្រីមាសដូចគ្នា ឆ្នាំ២០២៥ ។
យ៉ាងណា UBS ក៏បាននិយាយផងដែរថា ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងឯទៀត នឹងមានសន្ទុះកាន់តែប្រសើរឡើង ដោយព្យាករណ៍ទៀតថា កំណើននៃប្រាក់ចំណូលក្នុងមួយហ៊ុន នឹងកើនឡើងដល់ទៅជិត២៦% នាត្រីមាសទី១ ឆ្នាំ២០២៥ ពីចំនួន១១,១% ដែលត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ២០២៤ នេះ៕