មន្ត្រីការទូតអាមេរិក ជំរុញឲ្យចិនផ្តល់តម្លាភាពរវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនក្នុងស្រុក

អន្តរជាតិ

រដ្ឋមន្ត្រីការទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យរដ្ឋាភិបាលចិន ផ្តល់ភាពស្មើគ្នាសម្រាប់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Blinken កំពុងស្ថិតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចចុងក្រោយមួយ ដើម្បីផ្តោតទៅលើការពិភាក្សាសំខាន់ៗជុំវិញបញ្ហាជាច្រើន ដោយរាប់ចាប់តាំងពីពាណិជ្ជកម្មសកល រហូតដល់ទំនាក់ទំនងយោធា បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ បានធ្លាក់ចុះជាប្រវត្តិសាស្ត្រកាលពីដើមឆ្នាំមុន។

នៅក្នុងដំណើរទេស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូលរបស់ប្រទេសចិន ប្រចាំទីក្រុងសៀងហៃ​ លោក Blinken បានលើកឡើងពីការព្រួយបារម្ភអំពីគោលនយោបាយពាណិជ្ជកម្ម និងការអនុវត្តសេដ្ឋកិច្ចទីផ្សារដែលមិនមានភាពស្មើគ្នា របស់ប្រទេសចិន។

ក្នុងនោះដែរ លោក Blinken ក៏បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកកំពុងស្វែងរកការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចប្រកបដោយតម្លាភាពជាមួយចិន រួមទាំងការផ្លល់ប្រយោជន៍សម្រាប់កម្មករ និងក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសចិនផងដែរ។

ជម្រាបជូនផងដែរថា លោក Blinken នឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រខាងមុខនេះ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិនផ្សេងទៀត ដូចជារដ្ឋមន្ត្រីការបរទេស Wang Yi ឬអាចជាប្រធានាធិបតីលោក ស៊ី ជិនពីង ជុំវិញការដោះស្រាយបញ្ហាចម្បងៗដែលកំពុងកើតមានសព្វថ្ងៃនេះ៕