TikTok សុខចិត្តបិទប្រតិបត្តិការនៅអាមេរិកចោល មិនលក់ក្រុមហ៊ុនដាច់ខាត

អន្តរជាតិ

ក្រុមហ៊ុន ByteDance ដែលជាម្ចាស់របស់កម្មវិធី TikTok ប្រកាសថា នឹងបញ្ចប់ប្រតិបត្តិការរបស់ខ្លួន​នៅទឹកដីអាមេរិកទាំងស្រុង បើសិនជាការតវ៉ាតាមផ្លូវច្បាប់មិនអាចដោះស្រាយបញ្ហាណាមួយបាន ពោលគឺដាច់ខាតមិនលក់ភាគហ៊ុនឲ្យទៅអាមេរិកជាដាច់ខាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កន្លងមកប្រធានាធិបតីអាមេរិក ចូ បៃដិន បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ តម្រូវឲ្យក្រុមហ៊ុន TikTok លក់ភាគហ៊ុនរបស់ពួកគេមួយផ្នែកធំ ទៅឲ្យក្រុមហ៊ុនអាមេរិក ដើម្បីបន្តប្រតិបត្តិការនៅទីនោះ ឬក៏បញ្ចប់អាជីវកម្មរបស់ពួកគេទាំងស្រុង។

រំលឹកបន្តិចថា ប៉ុន្មានខែចុងក្រោយនេះអាជ្ញាធរប្រចាំរដ្ឋមួយចំនួននៅអាមេរិក បានបន្តហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok ក្រោមហេតុផលបារម្ភពីការលួចទិន្នន័យប្រជាពលរដ្ឋ ដោយសារកម្មវិធីមួយនេះគឺមានម្ចាស់គ្រប់គ្រងជាក្រុមហ៊ុនចិន។

សូមជម្រាបបន្ថែមថា ការចេញបម្រាមហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នេះ ក៏បានបង្កឲ្យកើតមានជាបាតុកម្មនៅទីក្រុងមួយចំនួនផងដែរ ដោយវាជាប្រភពចំណូលដ៏ធំមួយ​សម្រាប់ប្រជាពលរដ្ឋអាមេរិក ជាពិសេសគឺអ្នកបង្កើតមាតិកា ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ដែលអាចទទួលបានចំណូលដល់ទៅ ១៤,៧ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំ ពីកម្មវិធី TikTok៕