វៀតណាម ឡើងតំណែងជាប្រទេសនាំចេញជលផលធំបំផុតទី៥ របស់សិង្ហបុរី

អន្តរជាតិ

យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម បានបង្ហាញឲ្យដឹងថាប្រទេសរបស់ខ្លួនបានឡើងតំណែងមួយកម្រិតទៀតដើម្បីក្លាយជាអ្នកនាំចេញជលផលធំជាងគេលំដាប់ទី៥ របស់ប្រទេសសិង្ហបុរី កាលពីត្រីមាសមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញជលផលរបស់វៀតណាម ទៅកាន់សិង្ហបុរី បានឈានដល់តម្លៃជាង ២៤លាន់ដុល្លារសិង្ហបុរី ឬស្មើប្រមាណ ១៧,៦៤លានដុល្លារអាមេរិក គិតក្នុងអំឡុងខែមករា ដល់ខែមីនា និងទទួលបានចំណែកទីផ្សារសរុប ៨,៥៨%។

គួរឲ្យដឹងទៀតថា ក្នុងចំណោមផលិតផលជលផលទាំងនោះ វៀតណាមបាននាំចេញជាចម្បងទៅកាន់ប្រទេសសិង្ហបុរី មានដូចជា បង្គា ក្តាម បង្កង ត្រីស្រស់ ត្រីក្រៀម ត្រីក្លាសេ និងមឹក ។

ជម្រាបជូនទៀតផងដែរថា ប្រទេសដែលនាំចេញផលិតផលជលផលកំពូលៗទៅកាន់សិង្ហបុរីក្នុងអំឡុងពេលនោះ គឺប្រទេសម៉ាឡេស៊ី ដែលមានចំណែកទីផ្សារសរុប ១៣,៦% ន័រវែស ១១,៤៥% ឥណ្ឌូនេស៊ី ១១,១៣% ចិន ១០,១៥% វៀតណាម ៨,៥៨% និងជប៉ុន ៨,៣៤%៕