ព្រះចៅស៊ុលតង់ព្រុយណេ កាត់កេសាម្ដងៗចាយលុយជាង ២ម៉ឺនដុល្លារ

អន្តរជាតិ

ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ត្រូវបានចាត់ទុកថាជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយនៅលើពិភពលោក ដោយទ្រព្យសម្បត្តិរបស់ព្រះអង្គត្រូវបានប៉ាន់ប្រមាណថាមានរហូតដល់ទៅ ២៨ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយទ្រព្យសម្បត្តិដ៏ច្រើនលើសលប់បែបនេះ ព្រះអង្គម្ចាស់ ហាជី ហាសិនណល់ ក៏ត្រូវបានចាត់ទុកថាជាស្តេចដែលចូលចិត្តទៅលើការចំណាយផ្សេងៗដ៏ច្រើនសម្បើមផងដែរ រាប់ចាប់តាំងពីការទិញសម្ភារ:ប្រើប្រាស់ប្រណីតៗ យន្តហោះ ការសាងសង់រាជរាំងដ៏ធំស្កឹមស្កៃ និងសូម្បីតែការចំណាយដ៏ច្រើនលើការតុបតែងខ្លួន ផងដែរ។

ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយពីកាសែត The Times បានរាយការណ៍ថា ស្តេចស៊ុលតង់ព្រុយណេ ហ៊ានចំណាយមិនស្តាយនោះឡើយនៅពេលទ្រង់ត្រូវកាត់ព្រះ​កេសា​ម្តងៗ ដោយប្រភពដដែលនេះ បានអះអាងថា រាល់ការកាត់ព្រះកេសាមួយលើក ទ្រង់ត្រូវចំណាយលុយរហូតដល់ទៅជាង ២០ ០០០ដុល្លារ ឯណោះ។

បើតាមកាសែតអង់គ្លេសខាងលើនេះ បានបង្ហាញឲ្យដឹងទៀតថាព្រះអង្គ តែងតែយកយន្តហោះរបស់ទ្រង់ទៅដឹកជាងកាត់សក់ផ្ទាល់របស់ព្រះអង្គ ពីសណ្ឋាគារ Dorchester ក្នុងទីក្រុងឡុងដ៍ មកកាន់ប្រទេសកាន់ប្រទេសព្រុយណេ ដើម្បីកាត់ព្រះកេសាជូនទ្រង់ផ្ទាល់តែម្តង។

ជម្រាបជូនទៀតផងដែរថា ក្រៅ​ពី​ចំណាយលើរឿងទាំងនេះ ​ព្រះមហាក្សត្រ​អង្គ​នេះ​ក៏​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​និយម​ចូលចិត្ត​សន្សំ​រថយន្ត​ផងដែរ រហូត​លឺ​ចចាមអារ៉ាមថា ទ្រង់​មាន​រថយន្ត​ទំនើប​នៅ​ឃ្លាំង​ប្រមាណ ៧ ០០០ គ្រឿង​ឯណោះ ដែល​មាន​ដូចជា Roll Royces ៦០០ គ្រឿង Ferraris ៤៥០ គ្រឿង និង Bentleys ៣៥០ គ្រឿង និង​រថយន្ត​កម្រ​ផ្សេងៗទៀត៕