Microsoft គ្រោងចាក់លុយជិត ២ពាន់លានដុល្លារ វិនិយោគនៅក្នុងប្រទេសឥណ្ឌូណេស៊ី

អន្តរជាតិ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងបោះទុនវិនិយោគ ១,៧ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ទៅលើសេវាកម្ម Cloud និងបញ្ញាសិប្បនិម្មិត (AI) រួមទាំងការសាងសង់មជ្ឈមណ្ឌលទិន្នន័យផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ទីក្រុងហ្សាកាតា គឺជាកន្លែង​សំចត​ដំបូងរបស់លោក Nadella ក្នុងដំណើរទស្សនកិច្ចមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មុនពេលត្រូវបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងថៃ ខណ:ពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមផ្សព្វផ្សាយពីអំបច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ខ្លួន។

ក្នុងអំឡុងពេលស្ថិតនៅរដ្ឋធានីរបស់ប្រទេសឥណ្ឌូណេស៊ី លោក Nadella បាននិយាយថា ក្រុមហ៊ុន Microsoft នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធសេវាកម្ម Cloud នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងចំនួនទឹកប្រាក់ប្រមាណ ១,៧ពាន់លានដុល្លារ ដើម្បីនាំយកហេដ្ឋារចនាសម្ព័ន្ធ AI ចុងក្រោយបំផុត និងអស្ចារ្យបំផុត មកកាន់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ។

ជម្រាបជូនទៀតផងដែរថា បើតាមរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោក Budi Arie Setiadi បានប្រាប់អ្នកយកព័ត៌មានថា Nadella ក៏បានជួបជាមួយប្រធានាធិបតីដែលជិតផុតអាណត្តិ លោក ចូកូ វីដូដូ និងរដ្ឋមន្ត្រីខុទ្ទកាល័យរបស់គាត់ផងដែរ ដើម្បីពិភាក្សាអំពីការស្រាវជ្រាវរួមគ្នាលើបច្ចេកវិទ្យា AI និងការអភិវឌ្ឍជំនាញផ្សេងៗទៀត៕