ធនាគារអាមេរិកធំបំផុតទម្លាយថា ទ្រព្យសម្បត្តិរបស់ពួកគេនៅរុស្ស៊ី អាចនឹងត្រូវបង្កក

អន្តរជាតិ

ធនាគារធំបំផុតនៅសហរដ្ឋអាមេរិក JPMorgan Chase បាននិយាយនៅក្នុងពាក្យបណ្ដឹងមួយថា ទ្រព្យសម្បត្តិរបស់ពួកគេនៅប្រទេសរុស្ស៊ី ប្រហែលជាត្រូវបានបង្កក បន្ទាប់ពីមានបណ្ដឹងនៅតុលាការរុស្ស៊ី និងអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារមួយនេះកំពុងប្រឈមជាមួយនឹងការប្ដឹងផ្ដល់ច្រើនករណី ជុំវិញការដោះស្រាយនៅប្រទេសរុស្ស៊ី បន្ទាប់ពីអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ដែលជាការឆ្លើយតបទៅនឹងការឈ្លានពានប្រទេសអ៊ុយក្រែន។

ជាមួយគ្នា ដីការបញ្ជាឲ្យមានការបង្កកទ្រព្យសម្បត្តិរបស់ធនាគារ JPMorgan គឺវាមានទំហំលើសពី​ទ្រព្យសកម្ម ដែលធនាគារអាមេរិកមួយនេះមាននៅប្រទេសរុស្ស៊ីថែមទៀត ខណៈខាងធនាគារ​មិនបានបញ្ជាក់លំអិតពីទំហំទ្រព្យសម្បត្តិនៅប្រទេសរុស្ស៊ីនោះឡើយ។

គួររំលឹកបន្តិចថា កាលពីខែមុន តុលាការរុស្ស៊ីបានបញ្ជាឲឲ្យមានការរឹបអូស​ទឹកប្រាក់មួយចំនួន ពីធនាគារ JPMorgan បន្ទាប់ពីធនាគារអាមេរិកបានប្ដឹងផ្ដល់ធនាគាររដ្ឋរុស្ស៊ី VTB Bank ជុំវិញការទាមទារប្រាក់ប្រហែល ៤៩៣លានដុល្លារ ខណៈធនាគារអាមេរិកអះអាងទៀតថា តុលាការរុស្ស៊ី កាត់ក្ដីលំអៀង និងមិនខ្វាយខ្វល់ជាមួយសិទ្ធ និងកាតព្វកិច្ចនៃច្បាប់របស់ធនាគារ៕