មហាសេដ្ឋី Bill Gates ធ្លាក់ដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាង ២០ឆ្នាំ

អន្តរជាតិ

មហាសេដ្ឋី Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft បានទទួលរងការខាតបង់ដ៏ធំបំផុតមិនធ្លាប់មាន ពោលគឺបានធ្លាក់ខ្លួន មកឈរនៅបាតតារាងនៃបញ្ជីឈ្មោះកំពូលអ្នកមានបំផុតលើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមារចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ការធ្លាក់តំណែងរបស់មហាសេដ្ឋី​អាមេរិក គឺជាការធ្លាក់ចុះមកដល់ចំណុចទាបបំផុតមួយ តាំងពីទសវត្សឆ្នាំ១៩៩០ ខណៈបច្ចុប្បន្ននេះលោកកំពុងស្ថិតនៅលេខរៀងទី០៩ ជាមួយទ្រព្យសម្បត្តិប្រហែល ១២៨ពាន់លានដុល្លារ។

ជុំវិញការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក Bill Gates គឺដោយសារមួយរយៈចុងក្រោយនេះ លោកតែងតែធ្វើសប្បុរសធម៌មិនដែលខាន ពោលគឺចំនាយអស់ប្រហែល ៥៩ពាន់លានដុល្លារ ដើម្បីបរិច្ចាគទឹកប្រាក់ទៅកាន់មូលនិធី Bill & Melinda Gates Foundation។

ចំណែកឯមូលហេតុមួយទៀត គឺការលែងលះជាមួយអតីតភរិយាកាលពីឆ្នាំ២០២១ ដែលធ្វើឲ្យទំហំទ្រព្យសម្បត្តិរបស់លោក ត្រូវបែកចែងទៅកាន់អតីតភរិយា ប្រហែលពាក់កណ្ដាលឯណោះ។

សូមជម្រាបដែរថា Bill Gates ធ្លាប់ជាបុគ្គលមួយរូប គ្រងម្កុដជាមហាសេដ្ឋីមានបំផុតលើលោក​រយៈពេលរាប់ឆ្នាំ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយលោកបានត្រឹមឈរនៅចំណុច Top 5 ប៉ុណ្ណោះ ខណៈកាលពីខែមុនបានធ្លាក់មកដល់លេខរៀងទី០៧ ហើយថ្មីៗនេះបន្តធ្លាក់ដល់លេខរៀងទី០៩ ថែមទៀត៕