នៅក្នុងឆ្នាំ២០២៤នេះ គ្រប់រដ្ឋចំនួន ៤៧នៅសហរដ្ឋអាមេរិក គឺមានមហាសេដ្ឋីរស់នៅយ៉ាងតិចម្នាក់ ខណៈកាលពីឆ្នាំមុន មានតែ ៣រដ្ឋប៉ុណ្ណោះដែលមិនមានមហាសេដ្ឋីរស់នៅ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Dailymail បានបង្ហាញថា ទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុត ប្រចាំរដ្ឋទាំង ៤៧ នៅអាមេរិក គឺមានសរុបរហូតដល់ ១,៦ទ្រីលានដុល្លារឯណោះ ខណៈវាមានកំណើន ១០០ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ។
គួរជម្រាបដែរថា នៅក្នុងឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិកមានមហាសេដ្ឋីរស់នៅប្រហែល ៨០០នាក់ ដោយទ្រព្យសម្បត្តិសរុបរបស់ពួកគេ គឺមានច្រើនជាង ៥ទ្រីលានដុល្លារឯណោះ។
ចំណែកឯមហាសេដ្ឋីដែលមានដាច់គេប្រចាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក គឺស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដោយបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ២០២ពាន់លានដុល្លារ៕