មនុស្សជាច្រើនចូលចិត្តទិញមាស តែហេតុអ្វីបានជាកំពូលវិនិយោគិន Warren Buffett  មិនវិនិយោគលើមាសដូច្នេះ?

អន្តរជាតិ

ជាទូទៅ មាសគឺជាទំនិញមួយប្រភេទ ដែលត្រូវបានគេជួញដូរជាសកល ខណៈបច្ចុប្បន្នលោហៈមួយប្រភេទនេះ ក៏មានតម្លៃខ្ពស់ខ្លាំងផងដែរ ក៏ប៉ុន្តែបើទោះបីជាតម្លៃកើនឡើងដល់កម្រិតកំពូលក៏ដោយ មហាសេដ្ឋីវិនិយោគិនដ៏ជោគជ័យបំផុត និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett នៅតែមិនយល់ស្របចំពោះការវិនិយោគលើមាស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន VN Express បានចុះផ្សាយថា កាលពីឆ្នាំ២០១១ លោក​ Buffett បានចេញលិខិតមួយ ដោយប្រាប់ទៅកាន់បណ្តាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway ថា មាសគឺជាទ្រព្យសម្បត្តិដែលអាចផលិត និងប្រើប្រាស់មានការកំណត់។ អ្នកទិញមាសធ្វើដូច្នេះ ព្រោះរំពឹងថានឹងមានអ្នកណាម្នាក់ ចំណាយប្រាក់លើពួកវាបន្ថែមទៀត នាពេលខាងមុខជាក់ជាមិនខាន។

មហាសេដ្ឋីរូបនេះក៏បានសង្កត់ធ្ងន់ថា ការវិនិយោគទៅលើភាគហ៊ុន ឬដីដាំដំណាំ នឹងបង្កើនទិន្នផល និងចំណេញភាគលាភរយៈពេលច្រើនឆ្នាំ ចំណែកឯមាសមួយអោន (ប្រហែល ២៨ក្រាម) ក៏នៅតែមួយអោន មិនកើនទៅណាទេ។

គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីអាមេរិកវ័យ ៩៣ឆ្នាំលោក Warren Buffett កំពុងកាន់កាប់ក្រុមហ៊ុន Berkshire Hathaway ខណៈបច្ចុប្បន្នរូបលោកមានទ្រព្យសម្បត្តិរហូតដល់ទៅ ១៣២,៥ពាន់លានដុល្លារ៕