វៀតណាមរំពឹងផលិតអង្ករបានច្រើនជាង ៤០លានតោននៅក្នុងឆ្នាំនេះ

អន្តរជាតិ

ប្រទេសវៀតណាម បានដាក់ក្ដីរំពឹងទុកខ្ពស់ថា នឹងអាចផលិតអង្ករបានរហូតដល់ទៅ ៤៣លានតោននៅក្នុងឆ្នាំនេះ ដើម្បីអាចផ្គត់ផ្គង់ទាំងការប្រើប្រាស់នៅក្នុងស្រុក និងការនាំចេញច្រើនជាង ៨លានតោន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៤ ប្រទេសវៀតណាមកើបប្រាក់ចំណូលប្រហែល ២ពាន់លានដុល្លារ ពីការនាំចេញអង្ករ ៣,២៣លានតោនទៅកាន់បរទេស។

ប្រាក់ចំណូលដ៏ច្រើនបានមកពីការលក់អង្ករនេះ ដោយសារតែតម្លៃអង្ករមានការកើនឡើងខ្ពស់ដល់ទៅ ២២% ដែលធ្វើឲ្យតម្លៃរបស់វាកើនដល់ ៦៤៤ដុល្លារក្នុងមួយតោន តាំងពីដើមឆ្នាំមកទល់បច្ចុប្បន្ន។

សូមជម្រាបដែរថា វៀតណាមកំពុងសម្រុកបង្កើនទិន្នផលអង្ករយ៉ាងសម្បើម ដោយសារមានការសន្និដ្ឋានថា ពិភពលោកអាចប្រឈមនឹងការខ្វះខាតអង្ករប្រហែល ៧លានតោនក្នុងឆ្នាំនេះ ដ្បិតគ្រោះទុរភិក្ស El Nino បានធ្វើឲ្យការប្រមូលផលអង្ករទូទាំងសកលលោកក្នុងឆ្នាំនេះ ទទួលបានត្រឹម ៥១៨លានតោន ស្របពេលការប្រើប្រាស់ជាសកល ត្រូវការរហូតដល់ទៅ ៥២៥លានតោនឯណោះ៕