សេដ្ឋីអចលនទ្រព្យវៀតណាម ស្នើតុលាការឲ្យសម្រាលទោស ពីបទកិបកេងលុយវិនិយោគិន ៣៤៩លានដុល្លារ

អន្តរជាតិ

ក្រោយពីត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tan Hoang Minh លោក Do Anh Dung បានស្នើទៅកាន់តុលាការ ដើម្បីធ្វើការសម្រាលទោសមកលើរូបខ្លួន ពីបទពីបទកិបកេងលុយរបស់វិនិយោគិនមូលបត្រជាង ៣៤៩លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន VN Express បានចុះផ្សាយថា មិនមែនមានតែលោក Do Anh Dung មានពិរុទ្ធចំពោះទង្វើក្លែងបន្ទំទ្រព្យសម្បត្តិនោះទេ មនុស្សពាក់ព័ន្ធ ១៤នាក់ផ្សេងទៀត ដោយក្នុងនោះកូនប្រុសរបស់លោក ដែលមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនលោក Do Hoang Viet ក៏ទទួលបានការកាត់ទោសរយៈពេល ៣ឆ្នាំពីបទឧក្រិដ្ឋដូចគ្នា។

ទន្ទឹមនឹងនោះ តុលាការប្រជាជនក្រុងហាណូយកាលពីពេលថ្មីៗនេះ បានសម្រេចថាលោក Dung គឺជាមេក្លោង ជាអ្នកណែនាំលើការចំណាយប្រាក់ផ្សេងៗចំពោះគម្រោងតាំងពីដើមរៀងមក ចំណែកឯលោក Viet គឺជាអ្នកសមគំនិតដ៏សំខាន់ ប៉ុន្តែគ្រាន់តែធ្វើតាមបញ្ជារបស់ឪពុកដែលដាក់ឲ្យប៉ុណ្ណោះ។

សូមគូសបញ្ជាក់ថា ការឈានទៅដល់ទង្វើកិបកេងលុយពីវិនិយោគិនដូច្នេះ ក៏ដោយសារតែក្រុមហ៊ុនបានប្រឈមមុខ នឹងបញ្ហាហិរញ្ញវត្ថុចាប់តាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ហើយលោក Dung ក៏មានគំនិតឲ្យកូនប្រុស ស្វែងរកមធ្យោបាយដើម្បីប្រមូលសាច់ប្រាក់។ បន្ទាប់មកលោក Viet បានបញ្ជាឱ្យអ្នកក្រោមបង្គាប់ ផ្លាស់ប្ដូររបាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣ របស់ក្រុមហ៊ុន Tan Hoang Minh ដូច្នេះទើបពួកគេមានសិទ្ធិក្នុងការចេញមូលបត្របំណុល។ លើសពីនេះ លោក​ក៏​បាន​អនុម័ត​គម្រោង​ក្លែងក្លាយ​ ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​វិនិយោគិនផងដែរ។

ក្រោយមកទៀត ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងបី បានចេញមូលបត្របំណុលតម្លៃ ១០ទ្រីលានដុង ហើយក៏ត្រូវបានទិញដោយក្រុមហ៊ុន Tan Hoang Minh តែមិនបានបង់ប្រាក់គ្រប់ចំនួននោះទេ។ បន្ទាប់មក ក្រុមហ៊ុនបានលក់មូលបត្របំណុលទាំងនោះទៅឲ្យអ្នកវិនិយោគ រួចប្រមូលប្រាក់បានចំនួន ១៤ទ្រីលានដុង។

សូមជម្រាបថា​ ចៅក្រមបានកាត់ក្តីថារាល់ការខាតបង់ទាំងអស់ ត្រូវបានផ្តល់សំណងពេញលេញ បន្ទាប់ពីក្រុមគ្រួសារលោក Dung បងប្រាក់ចំនួន ៥,៦ទ្រីលានដុង ហើយចំណែកជនជាប់ចោទ ១៣នាក់ផ្សេងទៀតក៏បានបង់ប្រាក់សរុបចំនួន ៩០០លានដុង ខណៈនៅក្នុងអំឡុងពេលស៊ើបអង្កេតនោះ ប៉ូលីសក៏បានធ្វើការរឹបអូសទ្រព្យសម្បត្តិមួយចំនួនពីក្រុមហ៊ុន Tan Hoang Minh ផងដែរ៕