មេដឹកនាំកំពូលចិន ចាប់ផ្ដើមបំពេញទស្សនកិច្ចដ៏កម្រនៅតំបន់អឺរ៉ុប

អន្តរជាតិ

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានធ្វើដំណើរទៅដល់ប្រទេសបារាំងកាលពីថ្ងៃទី០៥ ខែឧសភា ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាន់ដីបារាំងភ្លាម លោក ស៊ី បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal ថា ទំនាក់ទំនងរវាងចិន និងបារាំង គឺជាគំរូដល់សមាគមន៍អន្តរជាតិនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសដែលមានប្រព័ន្ធសង្គមផ្សេងៗគ្នា។

មេដឹកនាំកំពូលចិន ត្រៀមជួបប្រជុំជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃទី០៦ ស្របពេលថ្នាក់ដឹកនាំបារាំង គ្រោងជជែកពីការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងបារាំង និងចិន។

សូមជម្រាបដែរថា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេសបារាំង បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជិនពីង នឹងបន្តដំណើរទៅកាន់ប្រទេសហុងគ្រី និងសែប៊ី ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ីនាថ្ងៃទី ០៧ ខែឧសភាខាងមុខ៕