កាលពីថ្ងៃទី០៦ ខែឧសភា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រកាសពីកញ្ចប់ជំនួយ ច្រើនជាង ១០០លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់បុគ្គលិកនៅក្រុមហ៊ុនយានយន្ត ទូទាំងសហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កញ្ចប់ជំនួយទាំងនោះ ក៏បង្កើតឡើងសម្រាប់ផ្គត់ផ្គង់ និងទ្រទ្រង់ដល់ក្រុមហ៊ុនយានយន្តខ្នាតតូចជាច្រើនផងដែរ។
បន្ថែមពីនោះ អ្នកស្រី Harris ក៏បានអះអាងទៀតថា នឹងធ្វើឲ្យមានតុល្យភាពចំពោះបុគ្គលិកនៅក្រុមហ៊ុនយានយន្តទាំងអស់ ដោយធានាឲ្យបាននៅប្រាក់ខែសមរម្យ ការគោរពសិទ្ធអំឡុងពេលធ្វើការ និងប្រាក់បៀរវត្សន៍ពេលចូលនិវត្តជាដើម។
សូមជម្រាបបន្ថែមថា ការប្រកាសរបស់អនុប្រធានាធិបតីអាមេរិក កើតឡើងបន្ទាប់ពីមួយរយៈចុងក្រោយ មានផ្ទុះការធ្វើបាតុកម្មពីក្រុមបុគ្គលិកនៃក្រុមហ៊ុនយានយន្តជាច្រើន ជុំវិញការទាមទារសិទ្ធ និងការតម្លើងប្រាក់ខែ៕