តុលាការបញ្ជាឲ្យដៃគូជំនួញសេដ្ឋីនីវៀតណាមជឿង មីឡាន បង់លុយពិន័យជាង ៥០លានដុល្លារ

អន្តរជាតិ

កាលពីថ្ងៃទី០៧ ខែឧសភា តុលាការកំពូលវៀតណាម បានបញ្ជាឲ្យក្រុមហ៊ុន Quoc Cuong Gia Lai ដែលជាដៃគូជំនួញរបស់សេដ្ឋីនីវៀតណាម ជឿង មីឡាន ត្រូវបង់ប្រាក់ផាកពិន័យពាក់កណ្ដាល នៃចំនួនទឹកប្រាក់ ១១៣លានដុល្លារ ដែលស្មើនឹង ៥៦,៥លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា បន្ទាប់ពីតុលាការបានបញ្ជាឲ្យមានការកាត់ទោសប្រហារជីវិតលោកស្រី ជឿង មីឡាន ក្នុងករណីឆបោកធំបំផុតប្រចាំប្រទេស តុលាការក៏បានបញ្ជាឲ្យដៃគូអាជីវកម្មរបស់អ្នកស្រី ដែលទទួលបានទឹកប្រាក់ពីការឆបោកនោះ ត្រូវតែបង់លុយផាកពិន័យឲ្យគ្រប់ចំនួន ១១៣លានដុល្លារ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Quoc Cuong Gia Lai ធ្លាប់បានទទួលទឹកប្រាក់រាប់សិបលានដុល្លារ ពីក្រុមហ៊ុន Sunny Island ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Van Thinh Phat របស់អ្នកស្រី ជឿង មីឡាន ដើម្បីទិញដីប្រហែល ៩០ហិកតានៅក្នុងទីក្រុងហូជីមិញកាលពីឆ្នាំ២០១៧ សម្រាប់គម្រោងសាងសង់លំនៅឋាន។

សូមជម្រាបដែរថា លោកស្រី ជឿង មីឡាន ត្រូវបានតុលាការបញ្ជាឲ្យកាត់ទោសប្រហារជីវិត ក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រហែល ២៧ពាន់លានដុល្លារ រយៈពេលជាង ១០ឆ្នាំនៅវៀតណាម តែលោកស្រីកំពុងដាក់ពាក្យប្ដឹងឧទ្ធរណ៍ចំពោះការកាត់ទោសប្រហារជីវិតមួយនេះ៕