រដ្ឋាភិបាលថៃ គ្រោងបង្កើនរយ:ពេលលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ បន្ថែមទៀត

អន្តរជាតិ

គណ:រដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ បានយល់ព្រមអនុម័តទៅលើផែនការក្នុងការពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងតៃវ៉ាន់ រយ:ពេល ៦ខែបន្ថែមទៀត ក្នុងគោលបំណងទាក់ទាញចំនួនភ្ញៀវទេសចរមកពីទីផ្សារធំៗទាំងពីរនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បាននិយាយថា ភ្ញៀវទេសចរមកពីទីផ្សារទាំងពីរ នឹងអាចធ្វើដំណើរចូលមកកាន់ប្រទេសថៃដោយគ្មានទិដ្ឋាការរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការលើកលែងដែលមានស្រាប់ ត្រូវបានបញ្ចប់នៅត្រឹមថ្ងៃទី៤ ខែឧសភាកន្លងទៅ។

គួរឲ្យដឹងផងដែរថា ជុំវិញផែនការថ្មីនេះ មានន័យថា ភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ អាចមានសិទ្ធិស្នាក់នៅក្នុងប្រទេសថៃ ជាអតិបរមា ៣០ថ្ងៃ ក្នុងការធ្វើដំណើរមកមួយលើក ។

ជម្រាបជូនទៀតថា ប្រទេស​ថៃ​បាន​នឹង​កំពុង​បន្ធូរបន្ថយ​ច្បាប់លើកលែង​ទិដ្ឋាការ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ទីផ្សារ​សំខាន់​មួយ​ចំនួន​របស់​ខ្លួន ​រួម​មាន​ប្រទេស​ចិន និង​រុស្ស៊ីផងដែរ ខណ:ពេលដែលក្រសួងទេសចរណ៍ និងកីឡាថៃ បានរាយការណ៍ថា ប្រទេសរបស់ខ្លួន បានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបជាង ១២ លាននាក់ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ពោលគឺបានកើនឡើង ៣៩% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕