រដ្ឋាភិបាលចិន ចេញមុខសងការប្រាក់ជំនួយក្រុមហ៊ុន Country Garden ចុងសប្ដាហ៍ក្រោយ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Country Garden បានចេញមុខបញ្ជាក់ថា ពួកគេមិនទាន់មានលទ្ធភាពសងការប្រាក់ ទៅកាន់ម្ចាស់បំណុលនៅក្នុងសប្ដាហ៍នេះឡើយ ខណៈក្រុមហ៊ុន China Bond Insurance ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានចេញមុខមករ៉ាប់រងការប្រាក់ទាំងនោះជំនួសវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន នឹងសងបំណុលការប្រាក់ជំនួស Country Garden បើសិនជាពួកគេមិនអាចដោះស្រាយខ្លួនឯងបាន ដល់ចុងសប្ដាហ៍ក្រោយ ស្របពេលនេះគឺជាលើកដំបូង ដែលរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាបំណុលរបស់ក្រុមហ៊ុនធំៗ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Country Garden កំពុងជាប់បំណុលប្រមាណ ១១ពាន់លានដុល្លារ ហើយនៅក្នុងថ្ងៃព្រហស្បតិ៍នេះ ត្រូវបង់ការប្រាក់ឲ្យម្ចាស់បំណុល ក៏ប៉ុន្តែមិនទាន់មានលទ្ធភាព ហើយក៏កំពុងប្រមែប្រមូលលុយផងដែរ។

ជម្រាបបន្ថែមថា ការប្រាក់ដែលក្រុមហ៊ុន Country Garden ត្រូវបង់នោះគឺមានប្រមាណ ៦៦លានយ៉ន់ ឬប្រហែល ៩លានដុល្លារអាមេរិក ហើយបើទោះជាក្រុមហ៊ុនជាប់បំណុលច្រើនបែនេះក្ដី ក៏បច្ចុប្បន្នក្រុមហ៊ុនចិនមួយនេះ នៅតែខ្នះខ្នែងស្វែងរកមធ្យោបាយ មកដោះស្រាយបំណុលទាំងនោះផងដែរ ដោយប្រកាសលក់ភាគហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនានាជាដើម៕