ព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត នឹងយាងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nippon។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចរបស់ទ្រង់ផងដែរ ព្រះអង្គនឹងចូលសម្ដែងការគួរសមជាមួយព្រះចៅអធិរាជជប៉ុន Naruhito និងជួបជជែកការងារផ្សេងៗជាមួយនាយករដ្ឋមន្ត្រី លោក Fumio Kishida ជាដើម។
រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាជាចម្បងលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើបច្ចេកវិទ្យាដែលទាក់ទងនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត និងការផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រេងរបស់អារ៉ាប៊ីសាអូឌីត៕