Tesla គ្រោងចាយលុយ ៥០០លានដុល្លារ ពង្រីកបណ្ដាញស្ថានីយសាករថយន្តអគ្គិសនី

អន្តរជាតិ

មហាសេដ្ឋី Elon Musk អគ្គនាយកក្រុមហ៊ុន Tesla បាននិយាយថា ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក នឹងចំណាយលុយប្រហែល ៥០០លានដុល្លារ ក្នុងការពង្រីកបណ្ដាញស្ថានីយសាករថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Elon Musk បានបង្ហោះសារមួយលើបណ្ដាញសង្គម X ថា៖ គ្រាន់តែចង់បញ្ជាក់មកវិញប៉ុណ្ណោះ Tesla នឹងចំណាយលុយច្រើនជាង ៥០០លានដុល្លារ ដើម្បីពង្រីកស្ថានីយសាករថយន្តអគ្គិសនី ឲ្យបានរាប់ពាន់កន្លែង ហើយការចំណាយនេះគឺគិតតែលើទីតាំង និងការពង្រីកប៉ុណ្ណោះ នៅមិនទាន់រាប់បញ្ចូលពីការចំណាយលើប្រតិបត្តិការផ្សេងៗ ដែលមានទំហំចំណាយខ្ពស់ជាងនេះនោះឡើយ។

គួររំលឹកបន្តិចថា រយៈពេល ៥ឆ្នាំមកនេះ ក្រុមហ៊ុន Tesla បានពង្រីកបណ្ដាញស្ថានីយសាករថយន្តអគ្គិសនី យ៉ាងច្រើនសំបើមពោល កាលពីឆ្នាំ២០១៩ មានមិនដល់ ២០ ០០០កន្លែងផង តែនៅឆ្នាំ២០២៤នេះវិញ គឺមានដល់ជិត ៦០ ០០០កន្លែងឯណោះ៕