កូរ៉េខាងត្បូងត្រៀមកញ្ចប់ប្រាក់ជាង ៧ពាន់លានដុល្លារជួយផ្គត់ផ្គង់ឧស្សាហកម្មបន្ទះឈីប

អន្តរជាតិ

កូរ៉េខាងត្បូងកំពុងត្រៀមផ្តល់កញ្ចប់ទឹកប្រាក់ច្រើនជាង ១០ទ្រីលានវ៉ុន (៧,៣០ពាន់លានដុល្លារ) ក្រោមផែនការវិនិយោគលើឧស្សាហកម្មផលិតបន្ទះឈីប និងការស្រាវជ្រាវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១២ ខែឧសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choi Sang-mok បាននិយាយថា រដ្ឋាភិបាលនឹងចេញសេចក្តីថ្លែងការណ៍លម្អិតអំពីគម្រោងនេះឆាប់ៗ។ មួយវិញទៀត លោកក៏បានបញ្ជាក់ប្រាប់ថា កញ្ចប់ថវិការនេះនឹងផ្តល់ទៅឲ្យអ្នកផលិតវត្ថុធាតុដើម អ្នកផលិតបន្ទះឈីប ព្រមទាំងក្រុមហ៊ុនចែកចាយផងដែរ។

លោក Choi បានប្រាប់ទៅកាន់នាយកប្រតិបត្តិ នៃបណ្តាក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបក្នុងស្រុកឯកិច្ចប្រជុំមួយថា កម្មវិធីក៏រួមបញ្ចូលទាំងការផ្តល់ប្រាក់កម្ចីគោលនយោបាយ និងការបង្កើតមូលនិធិថ្មី ដែលផ្តល់ហិរញ្ញប្បទានពីស្ថាប័នហិរញ្ញរវត្ថុរដ្ឋ និងឯកជន។

សូមជម្រាបដែរថា កន្លងមកប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yoel បានធ្វើការប្តេជ្ញាចិត្តក្នុងការចាក់ធនធាន តាមដែលអាចធ្វើទៅបាន ចូលទៅក្នុងវិស័យផលិតបន្ទះឈីប ព្រមទាំងបានសន្យាថានឹងលើកពេលយកពន្ធសម្រាប់ក្រុមហ៊ុនដែលវិនិយោគ៕