រដ្ឋាភិបាលវៀតណាម កំពុងមានមហិច្ឆតាខ្ពស់ចង់ឲ្យមានមហាសេដ្ឋីរស់នៅប្រទេសរបស់ខ្លួន រហូតដល់ ១០នាក់ និងថែមទាំងចង់ឲ្យមហាសេដ្ឋី ៥រូប ក្នុងចំណោមនោះ ក្លាយជាធុរកិច្ចជនមានឥទ្ធិពលបំផុតនៅអាស៊ី ត្រឹមឆ្នាំ២០៣០ថែមទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំពីទស្សនាវដ្ដី Forbes បានបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ វៀតណាមកំពុងមានមហាសេដ្ឋីរស់នៅចំនួន ៦នាក់ ដោយស្ថាបនិកក្រុមហ៊ុន VinGroup លោក Pham Nhat Vuong ជាកំពូលអ្នកមានបំផុត មានទ្រព្យសម្បត្តិប្រហែល ៤,៤ពាន់លានដុល្លារ។
គួររំលឹកបន្តិចថា គិតត្រឹមខែមីនា ឆ្នាំ២០២៣ ចំនួនបុគ្គលមានទ្រព្យសម្បត្តិលើសពី ១០០លានដុល្លារ នៅប្រទេសវៀតណាម គឺមានចំនួន ៧៥២នាក់ ហើយតួលេខនេះត្រូវបានរដ្ឋាភិបាល រំពឹងថា នឹងមានកំណើន ៣០% នៅត្រឹមឆ្នាំ២០២៨ ពោលនឹងកើនដល់ ៩៧៨នាក់ឯណោះ៕