Xiaomi ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំបំផុតនៅចិនទី០៨ ក្រោយទទួលជោគជ័យធំ

អន្តរជាតិ

ក្រុមហ៊ុនចិន Xiaomi បានក្លាយជាអ្នកផលិតរថយន្តអគ្គិសនីធំបំផុតទី០៨ នៅក្នុងប្រទេសចិន បន្ទាប់ពីទទួលបានជោគជ័យធំធេង ក្នុងការបញ្ចេញលក់រថយន្តម៉ូដែល SU7 បានច្រើនជាង ៧០០០គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីទទួលបានជោគជ័យធំនៅទីផ្សារក្នុងស្រុក Xiaomi កំពុងពិចារណាបោះជំហានចូលក្នុងទីផ្សារអន្តរជាតិម្ដង ដែលជាកន្លែងប្រមូលផ្ដុំគូប្រជែងខ្លាំងៗ ដូចជា BYD និង Tesla ជាដើម។

គួររំលឹកដែរថា Xiaomi ទើបប្រឡូកចូលក្នុងវិស័យរថយន្តអគ្គិសនីថ្មីថ្មោងប៉ុណ្ណោះ ដោយរថយន្តដំបូងរបស់ពួកគេ គឺមានឈ្មោះថា SU7 ដែលបញ្ចេញលក់កាលពីចុងខែមីនា ហើយគិតត្រឹមខែមេសា ពួកគេលក់បាន ៧ ០៥៨គ្រឿង ជាមួយផែនការលក់ឲ្យបាន ១០ម៉ឺនគ្រឿងនៅក្នុងឆ្នាំនេះ។

ជម្រាបបន្ថែមថា ក្រុមហ៊ុន Xiaomi ក៏បានបង្ហើបទៀតថា រយៈពេល ៧ខែទៀត ក្រុមហ៊ុនអាចនឹងនាំចេញរថយន្តអគ្គិសនីបានប្រហែលជាង ១ម៉ឺនគ្រឿងក្នុងមួយខែ ខណៈបច្ចុប្បន្នរថយន្តម៉ូដែល SU7 កំពុងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសចិន៕