ក្រុមហ៊ុន Uber ចាយលុយជាង ១ពាន់លានដុល្លារ ទិញ Foodpanda នៅតៃវ៉ាន់

អន្តរជាតិ

កាលពីថ្ងៃទី១៤ ខែឧសភា ក្រុមហ៊ុន Uber បានប្រកាសពីការទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda នៅកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ១,២៥ពាន់លានដុល្លារ និងបានបន្ថែមការវិនិយោគនៅប្រទេសអាល្លឺម៉ង់ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មួយរយៈចុងក្រោយក្រុមហ៊ុនមេ​របស់ Foodpanda គឺក្រុមហ៊ុន Delivery Hero បានព្យាយាមលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Foodpanda នៅក្នុងតំបន់អាស៊ី ដើម្បីស្វែងរកប្រាក់ចំណេញ។

គួររំលឹកបន្តិចថា សម្រាប់កិច្ចព្រមព្រៀងមួយនេះ ក្រុមហ៊ុន Uber បានចាយលុយ ៩០០លានដុល្លារ ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ Foodpanda ទាំងស្រុងនៅតៃវ៉ាន់ និងសន្យាចាយជាង ៣០០លានដុល្លារទៀត ក្នុងការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនមេ Delivery Hero។

ជម្រាបបន្ថែមថា ក្រុមហ៊ុន Uber មានក្ដីរំពឹងខ្ពស់ថា ក្រោយការទិញយក Foodpanda នៅតៃវ៉ាន់ វានឹងជួយបង្កើនប្រាក់ចំណេញដល់ក្រុមហ៊ុន ប្រហែល ១៥០លានដុល្លារក្នុងមួយឆ្នាំបន្ថែមទៀត៕