បុរសខ្លាឃ្មុំទឹកកក ត្រៀមបំពេញទស្សនកិច្ចទៅកាន់មហាអំណាចចិននាពេលឆាប់ៗ

អន្តរជាតិ

លោក វ៉្លាឌីមៀ ពូទីន ត្រៀមបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីជួបជជែកការងារជាមួយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង ក្រោយលោក ពូទីន ប្រកាសចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNN បានបង្ហាញថា លោក ពូទីន នឹងធ្វើដំណើរទៅដល់ប្រទេសចិននាថ្ងៃទី១៦ ហើយគ្រោងបញ្ចប់ដំណើរទស្សនកិច្ចនៅថ្ងៃទី១៧ ខែឧសភានេះ។

គួររំលឹកបន្តិចថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទី២ របស់លោកពូទីន ក្នុងការធ្វើដំណើរទៅប្រទេសចិន ក្នុងរយៈពេលតិចជាងមួយឆ្នាំ ខណៈការបំពេញទស្សនកិច្ចមួយនេះ គឺកើតឡើងតាមការអញ្ជើញពីសម្ព័ន្ធមិត្តត្បូងពេជ្រ មហាអំណាចចិន។

សូមជម្រាបបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក ពូទីន និងលោក ស៊ី ជិនពីង គ្រោងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន វិស័យឧស្សាហកម្ម បច្ចេកវិទ្យាទំនើប ការរុករកនៅទីអវកាស ការប្រើប្រាស់ដោយសន្តិវិធីនៃថាមពលនុយក្លេអ៊ែរ បញ្ញាសិប្បនិម្មិត ថាមពលកកើតឡើងវិញ និងវិស័យច្នៃប្រឌិតផ្សេងទៀត៕