ប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន អ្នកនាង គីម យ៉ូជុង បានអះអាងថា កូរ៉េខាងជើងមិនបានផ្គត់ផ្គង់អាវុធ ទៅឲ្យសម្ព័ន្ធមិត្តរុស្ស៊ី ដូចដែលអាមេរិក និងកូរ៉េខាងត្បូងចោទប្រកាន់នោះឡើយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្អូនស្រីបុរសខ្លាំងកូរ៉េខាងជើង ថែមទាំងថ្កោលទោសរដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូងទៀត ចំពោះការចោទប្រកាន់ទទឹងទិស និងអះអាងថា កូរ៉េខាងជើងមិនមានបំណងចែករំលែកបច្ចេកទេសយោធា ទៅឲ្យប្រទេសណាមួយនោះឡើយ។
គួររំលឹកបន្តិចថា កន្លងមកអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង គឺបានចោទប្រកាន់លើកូរ៉េខាងជើងថា កំពុងសំងំផ្គត់ផ្គង់សព្វាវុធ ទៅឲ្យប្រទេសរុស្ស៊ី ក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ខណៈទង្វើនេះគឺបានល្មើសនឹងច្បាប់របស់ UN៕