ឪពុកក្មេកនាយករដ្ឋមន្ត្រីអង់គ្លេស ត្រៀមបំពេញទស្សនកិច្ចទៅប្រទេសវៀតណាមសប្ដាហ៍ក្រោយ

អន្តរជាតិ

ឪពុកក្មេកនាយករដ្ឋមន្ត្រីអង់គ្លេស មហាសេដ្ឋី Narayana Murthy កំពុងត្រៀមបំពេញទស្សនកិច្ច ទៅប្រទេសវៀតណាមនាសប្ដាហ៍ក្រោយ ចន្លោះពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ មហាសេដ្ឋីឥណ្ឌារូបនេះ ក៏មានគម្រោងជួបជាមួយរដ្ឋាភិបាល និងត្រៀមជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសវៀតណាមផងដែរ។

គួររំលឹកដែរថា វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម របស់សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Infosys ហើយឪពុកក្មេកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ នឹងចែករំលែកបទពិសោធន៍លើការធ្វើអាជីវកម្ម អស់រយៈពេលរាប់សិបឆ្នាំមកនេះ។

សូមជម្រាបដែរថា លោក Murthy គឺជាមហាសេដ្ឋីមានបំផុតនៅឥណ្ឌាមួយរូប ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ៤ពាន់លានដុល្លារ៕