លោក Lai Ching-te ប្រកាសចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ផ្លូវការ

អន្តរជាតិ

លោក Lai Ching-te បានធ្វើពិធីសម្បថចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ផ្លូវការ បន្ទាប់ពីរង់ចាំអស់រយៈពេលជាង ៤ខែ ពោលគឺលោកបានឈ្នះឆ្នោតកាលពីពាក់កណ្ដាលខែមករាម៉្លេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Lai បានស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា នៅឯអគារប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ ជាមួយអនុប្រធានាធិបតី Hsiao Bi-khim។

ការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីតៃវ៉ាន់ថ្មីរូបនេះ កើតឡើងចំពេលទំនាស់ជាមួយ​ប្រទេសចិន កំពុងស្ថិតក្នុងសភាពក្ដៅគគុក ដោយជម្លោះទាមទារការគ្រប់គ្រងកោះតៃវ៉ាន់ ពីមហាអំណាចចិន នៅតែជាប្រធានបទរសើប សម្រាប់មេដឹកនាំតៃវ៉ាន់ត្រូវដោះស្រាយ។

គួររំលឹកបន្តិចថា ទម្រាំបានក្លាយជាមេដឹកនាំកំពូលកោះតៃវ៉ាន់ លោក Lai Ching-te មានការតស៊ូ​យ៉ាងពុះពារ ពោលគឺលោកបានប្រែក្លាយខ្លួនពីកូនកម្មករជីករ៉ែ និងបោះបង់អាជីពជាគ្រូពេទ្យ ដើម្បីប្រឡូកក្នុងឆាកនយោបាយ តាមចាប់ក្ដីស្រមៃជាប្រធានាធិបតីនៃដែនកោះមួយនេះ៕