តុលាការរុស្ស៊ី ប្រកាសរឹបអូសទ្រព្យសម្បត្តិធនាគាររបស់ប្រទេសលោកខាងលិចជិត ៨០០លានដុល្លារ

អន្តរជាតិ

យោងតាមឯកសារមួយបង្ហាញឲ្យដឹងថា តុលាការរុស្ស៊ី បានសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារ Deutsche Bank និង UniCredit ដែលមាននៅក្នុងប្រទេសរុស្ស៊ី នៅក្នុងចំនួនប្រមាណជិត ៨០០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Rueters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញចំណាត់ការនេះ ត្រូវបានធ្វើឡើងស្របតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនរុស្ស៊ី RusKhimAlians ដើម្បីទាមទារឲ្យធនាគារទាំងពីរបង់ថ្លៃធានា ក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ Linde សម្រាប់គម្រោងសាងសង់រោងចក្រកែច្នៃឧស្ម័នដ៏ធំមួយ នៅក្នុងប្រទេសរុស្ស៊ី ក៏ព្រោះតែក្រុមហ៊ុន Linde បានដកខ្លួនចេញពីគម្រោងនេះវិញ ក្រោយការប្រកាសសង្គ្រាមរបស់រុស្ស៊ី។

បើតាមឯកសារដែលបានចុះកាលពីថ្ងៃទី១៦ ឧសភា បានបង្ហាញថា តុលាការនៅទីក្រុង St. Petersburg បានសម្រេចយល់ព្រមរឹបអូសយកទ្រព្យសម្បត្តិដែលមានតម្លៃប្រមាណ ២៣៩លានអឺរ៉ូ (២៦០លានដុល្លារ) ពីធនាគារ Deutsche Bank ។

ទន្ទឹមនឹងនេះ នៅថ្ងៃដដែលតុលាការរុស្ស៊ី ក៏បានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិតម្លៃប្រហែល ៤៦៣លានអឺរ៉ូ (៥០៤លានដុល្លារ) ដែលជាកម្មសិទ្ធិរបស់ធនាគារអ៊ីតាលី UniCredit ផងដែរ ដែលស្មើទៅនឹងប្រមាណ ៤% នៃទ្រព្យសម្បត្តិសរុបទាំងអស់ធនាគារនេះ នៅក្នុងប្រទេសរុស្ស៊ី រួមទាំងតម្លៃភាគហ៊ុន និងមូលនិធិផ្សេងទៀតផងដែរ៕