ហ្វីលីពីន ប្រកាសពីការឡើងកាន់តំណែងរបស់ប្រធានព្រឹទ្ធសភាថ្មី ក្រោយការចាកចេញរបស់លោក Zubiri

អន្តរជាតិ

សមាជិកព្រឹទ្ធសភា លោក Francis Escudero ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភាហ្វីលីពីនថ្មី កាលពីថ្ងៃទី២០ ខែឧសភា ដោយជំនួសលោក Juan Miguel Zubiri ដែលទើបតែនឹងបានប្រកាសលាលែងចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងសម័យប្រជុំពេញអង្គដែលបានធ្វើឡើងនៅថ្ងៃប្រកាសឡើងកាន់តំណែងនោះ លោក Escudero ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភាទាំង ២៤ រូប បន្ទាប់ពីលោកត្រូវបានគេតែងតាំងជាបេក្ខភាពសម្រាប់តំណែងប្រធានព្រឹទ្ធសភាថ្មី។

នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីចូលកាន់តំណែង លោក Escudero បានកោតសរសើរយ៉ាងពេញទំហឹង ចំពោះលទ្ធផលដែលលោក Zubiri បានធ្វើជាប្រធានព្រឹទ្ធសភាក្នុងរយៈពេល ២ឆ្នាំ កន្លងមក និងថែមទាំងបានបង្ហាញពីបំណងចង់បន្តទទួលយកការណែនាំ ពីសំណាក់អតីតមេដឹកនាំរូបនេះ ផងដែរ។

ជម្រាបជូនផងដែរថា លោក Zubiri ដែលបានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា នៅខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់កាលពីពេលកន្លងទៅថា លោកនឹងចុះចេញពីតំណែងមុនសម័យប្រជុំពេញអង្គ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ធ្វើឡើង។ ហើយបន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់​លោក Zubiri សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​ផ្សេងដែល​ដឹកនាំ​គណៈកម្មាធិការ​ព្រឹទ្ធសភា ​ក៏​បាន​ដាក់​សំណើ​លាលែង​ពី​តំណែង​ផងដែរ៕